១៦ មករា ២០២៤
សូមគោរពជំរាបសួរដល់ អ្នកតំណាងនិងថ្នាក់ដឹកនាំសាកលវិទ្យាល័យនៃព្រះរាជាណាចក្រកម្ពុជា
ក្រុមហ៊ុន HAYASHI CONSTRUCTION Co., Ltd. យើងខ្ញុំមានបំណងចង់ចាប់ផ្តើមគម្រោងថ្មីនេះជាមួយប្រទេសកម្ពុជាដែលជាមិត្តយូរឆ្នាំ។ចំពោះនីតិវិធីលំអិត
យើងមិនទាន់អាចចាប់ផ្តើមបាននៅឡើយទេ ហើយវាអាចនឹងចំនាយពេលរហូតដល់រដូវក្តៅឆ្នាំក្រោយ ប៉ុន្តែយើងពិតជាសប្បាយរីករាយណាស់សម្រាប់ការសហការរបស់អ្នក។
ក្រុមហ៊ុនយើងបានចាប់ផ្តើមជាក្រុមហ៊ុនវិស្វកម្មស៊ីវិលខ្នាតតូចមួយនៅតំបន់ជាយខាងលិចនៃទីក្រុងតូក្យូនៅដើមសតវត្សទី20 (នៅឆ្នាំ 1906)។ ពីពេលនោះមក
យើងបានបន្តការងារយើងយ៉ាងម៉ឺនម៉ាត់រហូតដល់យើងទទួលបានការទុកចិត្តពីប្រជាជនក្នុងតំបន់ ហើយថ្ងៃនេះយើងក៏បានក្លាយទៅជាអ្នកសាងសង់ទូទៅ អ្នកអភិវឌ្ឍន៍អចលនទ្រព្យ
និង អ្នកគ្រប់គ្រងអចលនទ្រព្យមួយ ដែលមានមជ្ឍមណ្ឌលលើគម្រោងសម្រាប់គម្រោងសាធារណៈ នៅទីក្រុងតូក្យូ។ យើងពិតជាមានមោទនភាពចំពោះបច្ចេកវិជ្ជាសំណង់
និងការប្រកបសាជីវកម្មទាក់ទងនឹងសុវត្ថិភាព ដែលយើងបានបង្កើតជាច្រើនឆ្នាំកន្លងមកនេះ ហើយយើងក៏មានមោទនភាពក្នុងការនិយាយថាយើងជាក្រុមហ៊ុនល្អបំផុតមួយនៅក្នុងពិភពលោក
ជាពិសេសនៅក្នុងតំបន់អាស៊ីតែម្តង។
កម្ពុជាគឺជាប្រទេសវ័យក្មេងមួយដែលមានអនាគតដ៏អស្ចារ្យនៅពេលខាងមុខ។ ហើយឧស្សាហកម្មសំណង់នឹងក្លាយជាឧស្សាហកម្មដ៏សំខាន់មួយនៅក្នុងពេលនោះផងដែរ។
យើងសង្ឃឹមថាយុវជនកម្ពុជានឹងមានក្តីប្រាថ្នាខ្ពស់ក្នុងការចូលរួមជាមួយក្រុមហ៊ុនរបស់យើង ដើម្បីដើរតួយ៉ាងសំខាន់នៅក្នុងការគ្រប់គ្រងសំណង់នាៗនាពេលខាងមុខ។
លើសពីនេះទៅទៀត យើងកាន់តែរីករាយ ប្រសិនបើយុវជនទាំងនោះត្រឡប់មកប្រទេសកំណើតរបស់គាត់វិញហើយក្លាយទៅជាអ្នកដឹកនាំឧស្សាហកម្មសំណង់នៅកម្ពុជា
ដោយផ្អែកទៅលើបច្ចេកវិទ្យាសំណង់ និងវប្បធម៌សុវត្ថិភាព ដែលគាត់បានរៀនសូត្រនៅក្រុមហ៊ុនរបស់យើងនៅឯប្រទេសជប៉ុន។
យើងប្រាកដច្បាស់ណាស់ថាអ្នកផ្សេងៗទៀតដែលនឹងដើរតាមគន្លងរបស់គាត់ជាមិនខាន។
យើងមានគំរោងបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងស្រុកមួយនៅពាក់កណ្តាលឆ្នាំ 2024 ហើយជ្រើសរើសនិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ
ឬនិស្សិតបញ្ចប់ការសិក្សាពីសាលាបច្ចេកទេសនានានៅប្រទេសកម្ពុជាដើម្បីបណ្តុះបណ្តាលរយៈពេលប្រហែល 1 ឆ្នាំ ទៅ 1 ឆ្នាំកន្លះ។ បន្ទាប់ពីការបណ្តុះបណ្តាល
ពួកគេនឹងត្រូវបានបញ្ជូនទៅការិយាល័យកណ្តាលនៅទីក្រុងតូក្យូ ដើម្បីក្លាយទៅជាអ្នកទទួលខុសត្រូវផ្នែកគ្រប់គ្រងសំណង់។
បន្ទាប់ពីធ្វើការនៅទីក្រុងតូក្យូរយៈពេល 10-15 ឆ្នាំ ចំពោះបុគ្គលដែលមានបំណងចង់ត្រឡប់មកប្រទេសកំណើតវិញ ហើយមានទំាងមហិច្ឆតា និង
សមត្ថភាពផងដែរនោះ បុគ្គលនោះនឹងត្រូវបានពិចារណាសម្រាប់ការឡើងឋានៈជានាយកប្រតិបត្តិជាន់ខ្ពស់នៅក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងស្រុករបស់យើង ឬ
ក៏យើងអាចនឹងពិចារណាគាំទ្រពួកគេក្នុងការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនដោយទទួលបានការវិនិយោគពីខាងក្រុមហ៊ុនផងដែរ។ ក្នុងអំឡុងពេលបណ្តុះបណ្តាល
អ្នកប្រហែលជាត្រូវបានចាត់ទុកខុសពីបុគ្គលិកជប៉ុន ព្រោះតែអ្នកនៅជាបុគ្គលិកសាកល្បង ប៉ុន្តែបន្ទាប់ពីអ្នកត្រូវបានផ្ទេរទៅទីក្រុងតូក្យូ
អ្នកនឹងត្រូវបានចាត់ទុកដូចគ្នាទៅនឹងបុគ្គលិកជប៉ុនរបស់យើងដែរ។
យើងពិតជាសប្បាយចិត្តជាខ្លាំង ប្រសិនបើការដាក់ឱ្យដំណើរការគម្រោងនេះ សមស្របទៅនឹងខួបលើកទី 70 នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន។
Shin Hayashi
នាយកប្រតិបត្តិ
Hayashi Construction Co., Ltd.