ធ្វើការ​នៅ​ជប៉ុន,
ចាប់យកក្តីសុបិន្ត​របស់អ្នក

ក្រុមហ៊ុន ALTHOS PARTNERS JAPAN Co., Ltd.
យើងខ្ញុំកំពុងស្វែងរកយុវជនកម្ពុជាដែលមានក្តីស្រម៉ៃចង់ចាប់យកសុបិន្តរបស់ខ្លួនជាបុគ្គលិក។

ឱកាស

ក្រុមហ៊ុន ALTHOS PARTNERS JAPAN Co., Ltd. បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធនៅប្រទេសកម្ពុជា ដើម្បីជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពធ្វើការនៅវិស័យគ្រប់គ្រងសំណង់នៅប្រទេសជប៉ុន។

យើងជ្រើសរើស និង បញ្ជូនយុវជនកម្ពុជា​ទៅប្រទេសជប៉ុន ដើម្បីអោយពួកគាត់ស្វែងយល់ពីគុណភាព ជំនាញ និងបច្ចេកវិទ្យានៃការគ្រប់គ្រងសំណង់នៅប្រទេសជប៉ុន​​ តាមរយៈការបណ្តុះបណ្តាលនៅកន្លែងធ្វើការនោះ។

  • Ajinomoto Stadium
  • Chofu Airfield Terminal
  • Tokyo Fire Department Chofu Fire Station
  • Fuchu Municipal Fuchu-no-Mori Art Theatre
  • Development of Chofu Station
  • Housing Complex

ការគាំទ្រ

  • Learn Skill and Technology

    សិក្សាជំនាញ និងបច្ចេកវិទ្យា

    យើងនឹងបង្រៀនជំនាញ ​បច្ចេកវិទ្យាសំណង់ និងការគ្រប់គ្រងគុណភាពរបស់ប្រទេសជប៉ុនទៅដល់បុគ្គលិក។ នេះមានន័យថាជំនាញទាំងនោះនឹងជួយសម្រួលដល់អាជីពរបស់ពួកគាត់ជារៀងរហូត ហើយជំនាញទាំងនោះអាចនឹងត្រូវក្រុមហ៊ុនបរទេសផ្សេងៗទៀតត្រូវការផងដែរ។ យើងនឹងបណ្តុះបណ្តាលអ្នកអោយមានការរីកចំរើនពាក់ព័ន្ធនឹងអាជីពទាំងនោះ។

  • Provide work place in Cambodia

    ផ្តល់កន្លែងការងារនៅកម្ពុជា

    បុគ្គលិកកម្ពុជាអាចត្រលប់ទៅប្រទេសកម្ពុជាវិញដើម្បីធ្វើការក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធនៅប្រទេសកម្ពុជាវិញបាន។ យើងនឹងផ្តល់កន្លែងការងារដើម្បីប្រើប្រាស់ និងកែលំអជំនាញរបស់អ្នកបន្ថែមទៀត។

  • Start-up support

    ការគាំទ្រចាប់ផ្ដើមអាជីវកម្ម

    យើងតែងតែស្វាគមន៍ដល់បុគ្គលិកណាដែលចង់ចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួននៅប្រទេសកម្ពុជា។ យើងនឹងជួយគាំទ្រអ្នកក្នុងការចាប់ផ្ដើមអាជីវកម្មរបស់អ្នកអោយកាន់តែមានសុវត្ថិភាព។

ប្រព័ន្ធ

ពួកយើងនឹងផ្តោតសំខាន់បន្ថែមទៀតទៅលើការពង្រឹងភាពជាដៃគូរដែលអាចផ្តល់ផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ ក្នុងគោលបំណងអភិវឌ្ឍជំនាញ​ និង បច្ចេកវិទ្យាកម្ពុជាអោយមានការឈានទៅមុខបន្ថែមទៀតតាមរយៈការវឹកហាត់ពីប្រទេសជប៉ុន​នេះ។

system

គោលដៅរបស់ក្រុមហ៊ុន Hayashi គឺជាការបង្កើត និងដំណើរការប្រកបដោយប្រសិទ្ធភាពនៃដំណើរការដូចដែលបានបង្ហាញនៅខាងលើ។